សហព័ន្ធកីឡាបាល់ទាត់កូតឌីវ័រសម្រេចតែងតាំងលោក Emerse Fae ជាគ្រូបង្គោលក្រុមជម្រើសជាតិពេញសិទ្ធិ បន្ទាប់ពីដឹកនាំក្រុមឈ្នះជើងឯកបាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nations ត្រឹមជាគ្រូបង្វឹកបណ្តោះអាសន្ន។
បុរសវ័យ40 ឆ្នាំរូបនេះ គឺជាជំនួយការគ្រូបង្វឹកនៅក្រុមជម្រើសជាតិកូតឌីវ័រក្នុងព្រឹត្តិការណ៍ Africa Cup of
Nations ខែមុន តែក៏ទទួលបានតំណែងដឹកនាំបណ្តោះអាសន្នបន្ទាប់ពីលោក Jean-Louis Gasset ត្រូវបានបណ្តេញចេញក្រោយចប់វគ្គចែកពូលដែលកូតឌីវ័រចាញ់ 2 ប្រកួតឈ្នះ 1។
កូតឌីវ័រនៅតែមានកៅអីនៅវគ្គបន្តក្នុងនាមជាក្រុមលេខ 3 ល្អបំផុតមួយ រហូតឈ្នះគូប្រកួតបន្តបន្ទាប់ដើម្បីគ្រងជើងឯក។
លោក Emerse Fae ធ្លាប់មានបទពិសោធដឹកនាំក្រុមពីមុននៅទឹកដីបារាំង គឺដឹកនាំក្រុមយុវជន Nice និងជាគ្រូបង្វឹកក្រុមបម្រុង Clermont Foot។
រំលឹកថា Emerse Fae ដែលមានដើមកំណើតនៅបារាំងធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិកូតឌីវ័រនៅ Africa Cup of Nations បីព្រឹត្តិការណ៍ និងនៅ World Cup 2006 ប្រទេសអាល្លឺម៉ង់ផងដែរ។
ការងារក្នុងតំណែងពេញសិទ្ធិរបស់លោក Fae គឺដឹកនាំក្រុមកូតឌីវ័រប្រកួតមិត្តភាពនៅខែមីនាខាងមុខ មុនពេលប្រកួតជម្រុះ World Cup 2026 ទល់នឹងហ្កាបុង និង កេនយ៉ា៕
The post កូតឌីវ័រ តែងតាំង Emerse Fae ជាគ្រូពេញសិទ្ធិ ក្រោយគ្រងជើងឯកទ្វីបអាហ្វ្រិក appeared first on zoo666.
Source: Zoo666 News