ក្រុមយុវជនព្រះខ័នរាជស្វាយរៀងអាយុក្រោម១៨ឆ្នាំ បានក្លាយជាម្ចាស់ពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ ក្រោយយកឈ្នះក្រុមយុវជនសាមគ្គី ដោយលទ្ធផល ៣-០ ក្នុងវគ្គផ្ដាច់ព័្រត្រ នៅកីឡដ្ឋានខេត្តស្វាយរៀង នាល្ងាចថ្ងៃសុក្រ ទី១៥ ខែធ្នាំ ឆ្នាំ២០២៣។
ក្នុងការប្រកួតវគ្គទី១ ក្រុមយុវជនព្រះខ័នរាជស្វាយរៀងបាននាំមុខក្រុមយុវជនសាមគ្គី ១-០ ស៊ុតបញ្ចូលទីដោយកីឡាករ ឯក វិច្ឆិកា នៅនាទី១២។ ការប្រកួតឈានដាក់វគ្គចូលដល់វគ្គទី២ ក្រុមក្រុមយុជនស្វាយរៀង បន្តរកគ្រាប់បាល់ ទី២ដោយកីឡាករ វិច្ឆិកា ដដែលនៅនាទី៤៩ ហើយគ្រាប់ទី៣រកបានដោយកីឡាករ ចាន់ ទិត្យវិច្ឆិកា នៅនាទីទី៧៦។ លទ្ធផលនេះរក្សារហូតចប់ការប្រកួត។
មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រ ក្រុមព្រះខ័នរាជស្វាយរៀងU18 បានយកឈ្នះក្រុម សសយក ស្រុកកំពង់រោទិ៍ ដោយលទ្ធផល ៤-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ទី១៩ ខែវិច្ជិកា ឆ្នាំ២០២៣។