Man.City បង្កើតប្រវត្តិសាស្រ្តគ្រងពាន FIFA Club World Cup ក្រោយផ្តួល Fluminense ៤
Julian Alvarez ស៊ុតបញ្ចូលទីបានពីរគ្រាប់នៅនាទីទី ១ និង ៨៨ខណៈដែល Manchester City ឈ្នះពាន FIFA Club World Cup ជាលើកដំបូងដោយយកឈ្នះក្រុមប្រេស៊ីល Fluminenseក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដោយលទ្ធផល ៤ទល់និង០សម្រាប់ការប្រកួតនៅវេលាម៉ោង ១រំលងអធ្រាតឈានចូលថ្ងៃសៅរ៏ទី២៣ ធ្នូ ២០២៣នេះ។ ក្រុមលោក Pep Guardiola មានឪកាស និង ផលប្រយោជន៏ពីការរកគ្រាប់បាល់ដោយការធ្វើអោយចូលទីខ្លួនឯងរបស់កីឡាករ Nino នៅនាទីទី២៧ខណៈខ្សែបម្រើអន្តរជាតិអង់គ្លេសPhil Foden ក៏មានឪកាសរកបានគ្រាប់បាល់ផងដែរនៅនាទីទី៧២។
ជោគជ័យមានន័យថា Man City បានដើរតាមគន្លង Man. United, Liverpool និង Chelsea ក្នុងការលើកពាន Club World Cup ប៉ុន្តែបានក្លាយជាក្រុមអង់គ្លេសដំបូងគេដែលឈ្នះពានរង្វាន់ចំនួនប្រាំក្នុងមួយឆ្នាំ បន្ទាប់ពីឈ្នះពាន Premier League, FA Cup និង Champions League កាលពីរដូវកាលមុនមុនពេលផ្តួល Sevilla ដើម្បីលើកពាន Uefa Super Cup ក្នុងខែសីហា។ការប្រកួតមួយគូទៀតគឺ ក្រុម Al Ahly របស់អេហ្ស៊ីបបានបញ្ចប់ដោយឈរនៅចំណាត់ថ្នាក់លេខបីក្រោយយកឈ្នះក្រុម Urawa Red Diamonds របស់ជប៉ុនក្នុងលទ្ធផល ៤-២។
ប្រភព:BBC